វេបសាយ WordPress.org ជា​ភាសា​ខ្មែរ

នៅ​ពេល​នេះ​វេបសាយ WordPress.org មាន​វត្តមាន​ជា​ភាសា​ខ្មែរ​ហើយ។ នៅ​ទីនេះ​យើង​ខ្ញុំ​នឹង​បង្ហាញ​លោក​អ្នក​អំពី​ការ​ប្រើ​ប្រាស់ WordPress ភាសា​ខ្មែរ ប៉ុន្តែ​ដោយ​សារ​ការ​បក​ប្រែ WordPress ស្ថិត​ក្នុង​ដំណើរ​ការ​នៅ​ឡើយ ដូច្នេះ​យើង​ពុំ​ទាន់​មាន​កញ្ចប់​ភាសា​ណា​មួយ​ដើម្បី​ឲ្យ​អ្នក​យក​ទៅ​ប្រើ​បាន​នៅ​ឡើយ​ទេ។ យើង​ខ្ញុំ​នឹង​សរសេរ​អត្ថបទ​មួយ ទាក់​ទង​នឹង​ការ​ចូលរួម​ជួយ​បក​ប្រែ និង​របៀប​បកប្រែ WordPress ក្នុង​ពេល​ឆាប់ៗ​នេះ ដើម្បី​ឲ្យ​ដំណើរ​ការ​បក​ប្រែ​កាន់​តែ​ប្រសើរ​ជាង​មុន​ទៀត។