នៅពេលនេះវេបសាយ WordPress.org មានវត្តមានជាភាសាខ្មែរហើយ។ នៅទីនេះយើងខ្ញុំនឹងបង្ហាញលោកអ្នកអំពីការប្រើប្រាស់ WordPress ភាសាខ្មែរ ប៉ុន្តែដោយសារការបកប្រែ WordPress ស្ថិតក្នុងដំណើរការនៅឡើយ ដូច្នេះយើងពុំទាន់មានកញ្ចប់ភាសាណាមួយដើម្បីឲ្យអ្នកយកទៅប្រើបាននៅឡើយទេ។ យើងខ្ញុំនឹងសរសេរអត្ថបទមួយ ទាក់ទងនឹងការចូលរួមជួយបកប្រែ និងរបៀបបកប្រែ WordPress ក្នុងពេលឆាប់ៗនេះ ដើម្បីឲ្យដំណើរការបកប្រែកាន់តែប្រសើរជាងមុនទៀត។